ប្រតិទិនខ្មែរ ឆ្នាំម្សាញើ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ គ្រិស្ដសករាជ ២០២៥ មានប្រគេន និងជូននៅទីនេះដោយឥតគិតថ្លៃ
The Khmer Lunar Calendar for Buddhist Era 256៩ A.D.2025 Year of the Snake is free of charge
ថ្ងៃអាទិត្យ ១៥កើតពេញបូណ៌មី ថ្ងៃសីល ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ្រិស្ដសករាជ ២០២៤
Sunday the 15th Waxing Moon, Holy Day, of Māgasira Buddhist Era 2568 equivalent to December 15, A.D.2024 Year of the Dragon
Download Free PDF: Khmer Lunar System Calendar 2568 – 2569 || ប្រភព៖ ព្រះភិក្ខុ ឥន្ទជោតោ (យើងខ្ញុំព្រះករុណា យើងខ្ញុំបានបន្ថែមនូវព័ត៌មានបន្ដិចបន្ដួច)
ពិធីបុណ្យកឋិនទាន ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា និង ព្រះធម្មាចារ្យ ឥន្ទជោតោ ព្រមទាំងមានការនិមន្ដចូលរួមជាអធិបតីពីសំណាក់ព្រះភិក្ខុសង្ឃ ដែលគង់ស្នាក់នៅតាមបណ្ដាអាវាសវត្ដខ្មែរមួយចំនួន មានដូចជាអាទិ៍៖ វត្ដសង្ឃិការាម មជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដជាតិ និងវត្ដព្រះពុទ្ធរង្សី ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ១០កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៤
Kathina Robe Offering Ceremony, Presided by Bhikkhu Buddhasatthâ, Meditation Instructor and Former Abbot of Wat Buddhatheraram Khnathung and Bhikkhu Indajoto, Meditation Instructor and Abbot of Wat Kiryvongsa Bopharam, The Peace Meditation Center, Included the Buddhist Monks from Wat Sanghikaram, the International Community of Khmer Budhist Monks Center, and Preah Buddharangsey Temple of Connecticut, held at Wat Kiryvongsa Bopharam, The Peace Meditation Center, Leverett, Massachusetts, United States of America, on the 10th Waxing Moon of Kattikā, Year of the Dragon, Buddhist Era 2568Equivalent to November 10, A.D.2024
ពិធីពុទ្ធាភិសេកព្រះពុទ្ធប្បដិមាប្រទានពរ ដើម្បីតម្កល់នៅក្នុងសួនព្រះពុទ្ធ ក្នុងឱកាសពិធីបុណ្យកឋិានទាន ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា និង ព្រះធម្មាចារ្យ ឥន្ទជោតោ ព្រមទាំងមានការនិមន្ដចូលរួមជាអធិបតីពីសំណាក់ព្រះភិក្ខុសង្ឃ ដែលគង់ស្នាក់នៅតាមបណ្ដាអាវាសវត្ដខ្មែរមួយចំនួន មានដូចជាអាទិ៍៖ វត្ដសង្ឃិការាម មជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដជាតិ និងវត្ដព្រះពុទ្ធរង្សី ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ១០កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៤
The Consecration Ceremony of the Blessing Buddha: Erected in the Buddha Garden on occasion of the Kathina Robe Offering Ceremony, Presided by Bhikkhu Buddhasatthâ and Bhikkhu Indajoto, Included the Buddhist Monks from Wat Sanghikaram, the International Community of Khmer Budhist Monks Center, and Preah Buddharangsey Temple of Connecticut, Held at Wat Kiryvongsa Bopharam, The Peace Meditation Center, 100A Cave Hill Road, Leverett, Massachusetts, United States of America on Sunday the 10th Waxing Moon of Kattikā, Year of the Dragon, Buddhist Era 2568 equivalent to November 10, A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសក លី ប៊ុនហ៊ាង ជន្មាយុ ៦៨ឆ្នាំ យោគាវចរបដិបត្ដិសមាធិកម្មដ្ឋាន ក្រោមអធិបតីភាពព្រះភិក្ខុ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ហៅវត្ដខ្នារធ្នង់ និងព្រះភិក្ខុ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅមន្ទីរតម្កល់សព Cummings-Gagne ទីក្រុង Norwich និងឈាបនដ្ឋាន Charter ទីក្រុង Waterford រដ្ឋខនណិកធីខិត សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ៨រោច ថ្ងៃសីល ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា គ្រិស្ដសករាជ ២០២៤
Funeral Service of the late Upāsaka Bunheang Ly, Age 68, Meditation Practitioner, Presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram Khnathnung and Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, Held at Cummings-Gagne Funeral Home, Norwich, Connecticut and The Charter Crematory, Waterford, Connecticut, United States of America on the 8th Waning Moon, Holy Day, of Assayuja, Buddhist Era 2568equivalent to October 25, A.D.2024
សកម្មភាពរំកិលព្រះពុទ្ធប្បដិមាប្រទានពរ ដើម្បីតម្កល់នៅក្នុងសួនព្រះពុទ្ធ ក្រោមអធិបតីភាព ព្រះភិក្ខុ ពុទ្ធសត្ថា និង ព្រះភិក្ខុ ឥន្ទជោតោ បានប្រព្រឹត្ដនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា គ្រិស្ដសករាជ ២០២៤
The Hoisting of the Blessing Buddha: To be erected in the Buddha Garden, Presided by Bhikkhu Buddhasatthâ and Bhikkhu Indajoto, held at Wat Kiryvongsa Bopharam, The Peace Meditation Center100A Cave Hill Road, Leverett, Massachusetts, United States of America, on Saturday the 9th Waxing Moon of Assayuja, Year of the Dragon, Buddhist Era 2568equivalent to October 26, A.D.2024
ពិធីបុណ្យកឋិនទាន ប្រារព្ធនៅវត្ដមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ នាថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា គ្រិស្ដសករាជ ២០២៤ ទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ព្រះមហាថេរ៍ កិត្ដិបណ្ឌិត សិរីបញ្ញោ ព្រះសង្ឃាធិបតីនៃមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ និងជាព្រះចៅអធិការវត្ដសង្ឃិការាម។ ព្រះតេជគុណ សិរីបញ្ញោ ទទួលតំណែងនេះបន្ទាប់ពីសម្ដេចព្រះសង្ឃរាជ សម្ដេព្រះមហាឃោសានន្ទ យាងចូលទីវង្គតកាលពីពុទ្ធសករាជ ២៥៥០ គ្រិស្ដសករាជ ២០០៧ និងព្រះសង្ឃាធិបតី ធម្មថេរោ ផ្ទេរតំណែងប្រគេនព្រះអង្គ ប្រមាណឆ្នាំមុនចុងក្រោយនេះ។ ធម្មវិសេសទេសនាគ្រែពីរសម្ដែងដោយព្រះភិក្ខុ វីរយបណ្ឌិតោ និង ព្រះភិក្ខុ បវរបណ្ឌិតោ ដែល
គង់ស្នាក់នៅវត្ដសង្ឃិការាម ទីក្រុងលីន។
Kathina Dana ceremony held at the International Community of Khmer Buddhist Monks Center (ICKBM) in Pelham, Massachusetts. Dhamma Talk given by Bhikkhu Viriya Pandito and Bhikkhu Pavara Pandito of Wat Sanghikaram, Lynn, Massachusetts. ICKBM was formerly established and led by the late and renowned His Holiness Maha Ghosananda, the Sangharaja of Kampuchea/Cambodia.
ដំណឹងមរណភាព៖ ឧបាសក លី ប៊ុនហ៊ាង ជន្មាយុ ៦៨ឆ្នាំ យោគាវចរបដិបត្ដិសមាធិកម្មដ្ឋាន បានធ្វើមរណកាលនៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា គ្រិស្ដសករាជ ២០២៤។
Upāsaka Bunheang “Ben” Ly, age 68, passed away on Thursday the 15th Waxing Moon, Holy Day, of Assayuja, year of the Dragon, Buddhist Era 2568 equivalent to October 17, A.D.2024 in Connecticut, United States of America.
ពិធីបុណ្យកឋិន នឹងប្រារព្ធនៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ នាថ្ងៃសៅរ៍ ២រោច ដល់ អាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ដល់ ២០ ខែតុលា គ្រិស្ដសករាជ ២០២៤
Kathin to be held at the International Community of Khmer Buddhist Monks Center on Saturday – Sunday the 2nd to the 3rd Waning Moon of Assayuja, Buddhist Era 2568 equivalent to October 19 – 20, A.D.2024 Year of the Dragon
កន្លែង៖ មជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ
The International Community of Khmer Buddhist Monks Center
144 Buffam Road, Pelham, MA 01002
លេខទូរស័ព្ទ៖ ៤១៣.២៣០.៣៥៦៩
Telephone: 413.230.3569
ពិធីបុណ្យភ្ជុំបិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែតុលា គ្រិស្ដសករាជ ២០២៤
Ancestors Memorial Festivity (Pjom Binda) at Wat Kiryvongsa Bopharam, the Peace Meditation Center on Sunday the 4th Waning Moon of Assayuja, Buddhist Era 2568 equivalent to October 6, A.D.2024
ពិធីបញ្ចុះបឋមសីលា ដើម្បីសាងសង់សួនព្រះពុទ្ធ៖ ព្រះពុទ្ធប្រទានពរ ព្រះពុទ្ធប្រសូត និងព្រះពុទ្ធទ្រង់យាងបិណ្ឌបាត្រ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែតុលា គ្រិស្ដសករាជ ២០២៤
Groundbreaking Ceremony to Construct The Buddha Garden: The Blessing Buddha, The Baby Buddha, and The Alms Bowl Buddha
at Wat Kiryvongsa Bopharam, the Peace Meditation Center on Sunday the 4th Waning Moon of Assayuja, Buddhist Era 2568 equivalent to October 6, A.D.2024
បិណ្ឌ ១២៖ ពិធីបុណ្យកាន់បិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា គ្រិស្ដសករាជ ២០២៤
Binda 12 (Day 12): Ancestors Memorial Festivity held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 12th Waning Moon of Poṭṭhapāda, Buddhist Era 2568 equivalent to September 29, A.D.2024 Year of the Dragon
បិណ្ឌ៥៖ ពិធីបុណ្យកាន់បិណ្ឌ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ៥រោច ចូលសរទរដូវ ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា គ្រិស្ដសករាជ ២០២៤Binda 5 (Day 5): Ancestors Memorial Festivity held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 5th Waning Moon, Sarada (Autumn Season) commenced, of Poṭṭhapāda, Buddhist Era 2568 equivalent to September 22, A.D.2024 Year of the Dragon
ការកិនកម្ទេចមែកឈើ និង បោសសម្អាតវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
Tree branch shredding and temple clean-up at Wat Kiryvongsa Bopharam
ការកិនកម្ទេចមែកឈើ និង បោសសម្អាតវត្ដ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា គ្រិស្ដសករាជ ២០២៤
Tree Branch Shredding and Temple Clean-up at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on Sunday the 13th Waxing Moon of Poṭṭhapāda, Buddhist Era 2568 equivalent to September 15, A.D.2024 Year of the Dragon
ពិធីបុណ្យកឋិន នឹងប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃសៅរ៍ ៩កើត ដល់ អាទិត្យ ១០កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ដល់ ១០ ខែវិច្ឆិកា គ្រិស្ដសករាជ ២០២៤
Kathin to be held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center on Saturday – Sunday the 9th to the 10th Waxing Moon of Kattikā, Buddhist Era 2568 equivalent to November 9 – 10, A.D.2024 Year of the Dragon
កន្លែង៖ វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
Wat Kiryvongsa Bopharam, the Peace Meditation Center
100A Cave Hill Road, Leverett, MA 01054 – 9728
លេខទូរស័ព្ទ៖ ៤១៣.៣៦៧.០២៨០
Telephone: 413.367.0280
(more…)
ពិធីបុណ្យបច្ច័យបួន និងចម្រើនអាយុជូនឧបាសក ចិន ជី ក្រោមអធិបតីភាពព្រះភិក្ខុ ពុទ្ធសត្ថា និង ព្រះភិក្ខុ ឥន្ទជោតោ ប្រារព្ធនៅទីក្រុងហូលីយោគ រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃ ១៣រោច ថ្ងៃកោរ ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា គ្រិស្ដសករាជ ២០២៤
Catu Pacchaya: A Dana Ceremony (Four Types of Offering), presided by Bhikkhu Buddhasatthâ and Bhikkhu Indajoto, held in Holyoke, Massachusetts on the 13th Waning Moon, Head Shaving Day, of Sāvaṇa Buddhist Era 2568 equivalent to September 1, A.D.2024
គម្រោងកិនកម្ទេចមែកឈើ និង បោសសម្អាតវត្ដ នាថ្ងៃទី១៥ ខែកញ្ញា ពុទ្ធសករាជ ២៥៦៨ គ្រិស្ដសករាជ ២០២៤
Planned tree branch shredding and temple clean-up on September 15, 2568/2024
ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ថ្ងៃសីល ខែភទ្របទ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា គ្រិស្ដសករាជ ២០២៤ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រារព្ធនៅថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា គ្រិស្ដសករាជ ២០២៤ នៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
The Kiryvongsa Bopharam Buddhist Temple celebrating Ancestors Memorial Festivity on Wednesday 1st to the 15th Waning Moon, Holy Day, Day of Abstinence, of Poṭṭhapāda, Buddhist Era 2568 equivalent to October 6, A.D.2024.
វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
The Kiryvongsa Bopharam Buddhist Temple
The Peace Meditation Center
100A Cave Hill Road
Leverett, MA 01054 – 9728
លេខទូរស័ព្ទ៖ ៤១៣.៣៦៧.០២៨០, ៩៧៨.៤០៨.៧០៣០, ៩៧៨.៤៣៧.០៦៣២
Telephones: 413.367.0280, 978.408.7030, 978.437.0632
សួនព្រះពុទ្ធ៖ ព្រះពុទ្ធប្រទានពរ ព្រះពុទ្ធប្រសូត និងព្រះពុទ្ធទ្រង់យាងបិណ្ឌបាត្រ
ព្រះធម្មាចារ្យ ពុទ្ធសត្ថា និងព្រះធម្មាចារ្យ ឥន្ទជោតោ ដឹកនាំសមាជិកគណៈកម្មការវត្ដ និងអ្នកស្ម័គ្រចិត្ដមួយចំនួន រៀបចំសួនព្រះពុទ្ធ ដើម្បីតម្កាល់រូបសំណាកព្រះពុទ្ធប្រទានពរ ព្រះពុទ្ធប្រសូត និងព្រះពុទ្ធទ្រង់យាងបិណ្ឌបាត្រ ស្ថិតនៅក្នុងបរិវេណវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា គ្រិស្ដសករាជ ២០២៤។ នៅថ្ងៃដដែលនេះ មានការបោសសម្អាត និងដាំផ្កា ដើម្បីលម្អអាវាសវត្ដផងដែរ។
ប្រសិនបើលោកអ្នកមានបំណងជួយបោសសម្អាតវត្ដអារាមក្នុងរដូវណាមួយ ឬការថែរក្សាវត្ដ សូមទាក់ទងមកព្រះធម្មាចារ្យ តាមការគួរ។
The Buddha Garden: The Blessing Buddha, The Babby Buddha, and The Alms Bowl Buddha
Bhikkhu Buddhasatthâ and Bhikkhu Indajoto led a number of the temple’s Board members and volunteers to prepare the Buddha Garden that will display the statues of the Blessing Buddha, the Babby Buddha, and the Alms Bowl Buddha within the compounds of Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States of America on Sunday the 7th Waxing Moon of Sāvaṇa, Buddhist Era 2568 equivalent to August 11, A.D.2024, Year of the Dragon. On the same day, cleaning up and flower planting took place to help beautifying the temple. If you wish to help out with temple clean-up (maintenance) in any seasons, please contact the Buddhist monks.
ពិធីបុណ្យទក្ខិណានុប្បទានព្រះធម្មាចារ្យ តេជប្បញ្ញោ ផន ភាព គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១៥រោច ថ្ងៃសីល ដាច់ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា គ្រិស្ដសករាជ ២០២៤
Transferring Merits Ceremony to Bhikkhu Dejapanno Phorn Pheap, Meditation Instructor, Former Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram in Jikreng district, Siem Reap province, Cambodia, Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States, on Sunday the 15th Waning Moon, Holy Day, of Āsāḷha, Buddhist Era 2568 equivalent to August 4, A.D.2024
ព្រះភិក្ខុ តេជប្បញ្ញោ (នាមកំណើត ផន ភាព) ជាភិក្ខុបដិបត្ដិសមាធិកម្មដ្ឋាន, គ្រូសមាធិកម្មដ្ឋាន និងជាភិក្ខុបដបត្ដិធម្មវិន័យយ៉ាងខ្ជាប់ខ្ជួន ញ៉ាំងយោគារ (សិស្សគណក្នុងការរៀននិងធ្វើសមាធិ) និងពុទ្ធបិរស័ទឱ្យជ្រះថ្លា។ ព្រះករុណា តេជប្បញ្ញោ បានរៀនធ្វើសមាធិកម្មដ្ឋានក្នុងសំណាក់ព្រះធម្មវិបស្សនា កេតុធម្មោ (នាមកំណើត សំ ប៊ុនធឿន) គ្រូវិបស្សនាកម្មដ្ឋានដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស។ ព្រះករុណា តេជប្បញ្ញោ មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង ប្រទេសកម្ពុជា សម័យសង្គ្រាមលោកលើកទី២ ដែលមាតុភូមិកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសែសនៅឡើយ។
ព្រះតេជព្រះគុណ តេជប្បញ្ញោ ជន្មាយុ ៧៨ព្រះវស្សា ព្រះចៅអធិការទី៣ របស់វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព បានធ្វើអនិច្ចធម្មនៅវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា គ្រិស្ដសករាជ ២០២១ នៅរដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក គ្រាដែលជំងឺរាតត្បាតខូវីត-១៩ កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងពិភពលោក ។ ព្រះអង្គមិនមែនទទួលអនិច្ចធម្មដោយជំងឺរាតត្បាតខូវីត-១៩ ទេ។
Bhikkhu Dejapanno, (Birthname Pheap Phorn), age 78, passed away (deceased) in Massachusetts, United States of America on Monday the 12th Waxing Moon of Asalha, Year of the Cow, Buddhist Era 2565 equivalent to June 21, A.D.2021 during the height of COVID-19. Although the venerable did not die from COVID-19. He was a meditation practitioner and strictly adhered to the Dhamma Vinaya and that’s one of the reasons and characteristics that his meditation trainees and followers love and respect him for.
Bhikkhu Dejapanno was born in Kampong Chhnang province, Kampuchea (English Cambodia) on Monday the 12th Waning Moon of Phussa, Year of the Horse, Buddhist Era 2486 equivalent to February 1, A.D.1943 during World War II (Kampuchea was still colonized by France).
Bhikkhu Dejapanno received meditation training under the guidance of the late and renowned Khmer Buddhist Vipassana Master, the Maha Thera Ketodhammo (Birthname Som Bunthoeun) in the Kingdom of Cambodia.
ពិធីបិទវគ្គសិក្សាសមាធិកម្មដ្ឋាន ប្រចាំពុទ្ធសករាជ ២៥៦៨ ក្នុងឱកាសបើកវគ្គបង្រៀនសមាធិកម្មដ្ឋានរយៈពេលចំនួន ១០ថ្ងៃ ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក ថ្ងៃសៅរ៍ ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ្រិស្ដសករាជ ២០២៤
The 2568 Closing Meditation Retreats Ceremony on occasion of the 10-day Meditation Retreats presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram Khnar Thnong known as Wat Khnar Thnong in Thnoltasit village, Koak Thloak Krom commune, Jikreng district, Siem Reap province, Kingdom of Cambodia and Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States of America on Saturday the 15th Waxing Moon, Holy Day, of Āsāḷha, Buddhist Era 2568 equivalent to July 20, A.D.2024
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv