Available in Khmer and English មានជាពីរភាសា ខ្មែរ និង អង់គ្លេស
សេចក្ដីអំពាវនាវរបស់សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ
សម្រាប់ការបកប្រែឯកសារប្រវត្ដិសាស្ដ្រខ្មែរពីបារាំងមកខ្មែរ
នៅក្នុងការបកប្រែឯកសារទាក់ទងនិងការកាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោម ទៅឱ្យអាណានិគមយួនត្រួតត្រាបន្ដ របស់អាណានិគមបារាំង ដែលយើងបានទៅស្រាវជ្រាវរកឃើញជាង ៣.០០០ទំព័រនៅ Aix-En-Provence ប្រទេសបារាំង ឥឡូវនេះ យើងបានធ្វើកិច្ចសន្យាជាមួយអ្នកឯកទេសបកប្រែក្នុងរយៈពេល ២០ខែឱ្យចប់សព្វគ្រប់ គឺចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ចុះនេះតទៅ។
ចំណាយសម្រាប់ការបកប្រែមានដូចខាងក្រោម៖
– ក្នុងមួយខែ ថ្លៃឈ្នួលសម្រាប់អ្នកបកប្រែចំនួន ៦០០ដុល្លារ
– បុគ្គលិកពីរនាក់ ក្នុងម្នាក់ ២០០ដុល្លារ មួយខែ ស្មើនឹង ៤០០ដុល្លារ
– ចំណាយផ្សេងៗចំនួន ២០០ដុល្លារក្នុងមួយខែ។
សរុប៖ ១.២០០ដុល្លារ (មួយពាន់ពីររយដុល្លារគត់)ក្នុងមួយខែ
ឯកសារជាប្រវត្ដិសាស្ដ្រទាំងនេះ បន្ទាប់ពីបកប្រែបានចំនួន ២០០ទំព័រ យើងនឹងបោះពុម្ពផ្សព្វផ្សាយ
ចែកជូនបងប្អូនរួមជាតិបណ្ដើរៗដោយឥតគិតថ្លៃរហូតដល់ចប់។ ចំពោះថវិកាសម្រាប់ចំណាយលើ
ការបកប្រែឯកសារទាំងនេះ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ
សង្ឃឹមទៅលើស្មារតីលះបង់របស់បងប្អូនរួមជាតិ ក្នុងការចូលរួមចំណែកវិភាគទានតាមសទ្ធាជ្រះថ្លា
ទាំងស្រុង។
សេចក្ដីដូចបានប្រគេននិងជម្រាបជូន ព្រះគុណម្ចាស់គ្រប់ព្រះអង្គ បងប្អូនរួមឈាមទាំងអស់ខាងលើ
សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ សូមលំឱន កាយ គោរព
អំពាវនាវដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ បងប្អូនរួមឈាមទាំងអស់ព្រះមេត្ដា និងមេត្ដាជួយចូលរួម
វិភាគតាមសទ្ធាជ្រះថ្លា ដើម្បីឱ្យការបកប្រែឯកសារប្រវត្ដិសាស្ដ្រដ៏មានសារៈសំខាន់នេះបានសម្រេច
ជោគជ័យជាស្ថាពរ។
វិភាគទានរបស់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ គឺជាការចូលរួមចំណែក
ការពារនិងថែរក្សានូវប្រវត្ដិសាស្ដ្រខ្មែរយ៉ាងពិតប្រាកដ។
សូមប្រគេនពរនិងជូនពរនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ភ្នំពេញ, ថ្ងៃទី១១ ខែមករា ឆ្នំា២០១៦
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម
ថាច់ សេដ្ឋា
អតីតសមាជិកព្រឹទ្ធសភា
ព័ត៌មានបន្ថែម និងទទួលវិភាគទាន
លេខទូរស័ព្ទ ៨៥៥ ៧៨៣ ៦០ ៨៩៨
៨៥៥ ១០៤ ១៩ ៩៩៨
៨៨៥ ១២៨ ៨០ ៣៨៨
៨៥៥ ៨១ ៨២ ៣៨
៨៥៥ ១២៦ ៦១ ៥៤៨
Appeal for funds to help cover the costs of translating historical Khmer documents from French into Khmer
In the work of translating documents on the transfer of the Khmer Kampuchea Krom territories to colonial Vietnam to continue colonizing her until now by colonial France that we researched and founded for more than 3,000 pages at Aix-En-Provence in France, now we have made an agreement with the translator that will span 20 months to complete, commencing on January 4, 2016.
Expenditures are as followed:
– Per month for one translator: $600
– Per month for two employees: $200 x 2 = $400
– Per month for miscellaneous expenses: $200
Total expenses per month: $1,200 (One thousand two hundred)
These historical documents, after 200 pages had been translated, we will publish and share with free of charge with you and our compatriots. For expenditures on translating these documents, KKC and KYAD (The Khmer Kampuchea Krom Community and Khmer Youth Alliance for Democracy) have hope on you and compatriots for your participation in making your financial contributions in accordance to your charity and conscience.
Please ask that you and our compatriots take part in sharing the cost of translating these important historical documents and allow this work to succeed.
Your donations will help protect and preserve the Khmer history and will allow future generations to learn, study and conduct research on Khmer history.
May you, the venerable Buddhist monks, and compatriots achieve the 4 blessings of the Buddha: Longevity, Brightness, Healthiness, and Strength for always.
Phnom Penh, January 11, 2016
President of the Khmer Kampuchea Krom Community (KKC)
Thach Setha
Former Senator
For an additional information and to make contributions, please contact:
– 855 783 60 898
– 855 104 19 998
– 855 128 80 388
– 855 81 82 38
– 855 126 61 548
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv