បទសរភញ្ញ Sarabhanna
ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ព្រះសង្ឃរាជនៃកម្ពុជា និងជាបិតាអក្សរសាស្ដ្រខ្មែរ
Composed by His Holiness Sangharaja Jotannano, the Supreme Buddhist Patriarch of Cambodia and Father of Modern Khmer Language
Download PDF for printing quality: Sarabhanna
បទសរភញ្ញ Sarabhanna
ព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ
ព្រះសង្ឃរាជនៃកម្ពុជា និងជាបិតាអក្សរសាស្ដ្រខ្មែរ
Composed by His Holiness Sangharaja Jotannano Chuon Nath
The Supreme Buddhist Patriarch of Cambodia and Father of Modern Khmer Language
សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេវតា ទ្រង់ត្រាស់ទេសនា ប្រដៅសត្វ។
ចង្អុល ឲ្យដើរ ផ្លូវកណ្ដាល មាគ៌ាត្រកាល អាចកម្ចាត់
ទុក្ខភ័យចង្រៃ ឲ្យខ្ចាយបាត់ អាចកាត់សង្សារៈទុក្ខបាន។
សាសនាព្រះអង្គ នៅសព្វថ្ងៃ សត្វមាននិស្ស័យ ពីបូរាណ
ប្រឹងរៀនប្រឹងស្ដាប់ ចេះចាំបាន កាន់តាមលំអាន បានក្ដីសុខ។
ឥតមានសុខណា ស្មើក្ដីស្ងប់ បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
តាំងពីលោកនេះ តទៅមុខ ក្ដីសុខនឹងមាន ព្រោះធម៌ស្ងប់
សូមថ្វាយបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ ទាំងសព្វគ្រប់
រួមជាត្រៃរ័ត្ន គួរគោរព ជាម្លប់ត្រជាក់ នៃលោកា។
ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធិតាងអង្គ ព្រះសាស្ដា
សូមគុណត្រៃរ័ត្ន ជួយមខេមរា ឲ្យបានសុខា តរៀងទៅ៕
វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាធ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា គ.ស.២០១៧
ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក
លេខទូរស័ព្ទៈ ៤១៣.៣៦៧.២០២៨; អាសយដ្នាអ៊ីមែល: vipassanadhura@gmail.com
បទសរភញ្ញ វត្ដអារាមត្រូវសូត្រនៅមុនគេបង្អស់។ នៅបន្ទាប់ពីសូត្របទនេះចប់ភ្លាម ធម៌នមស្ការព្រះរ័ត្នត្រៃត្រូវចាប់ផ្ដើមតាមលំដាប់លំដោយដែរ ពុំចាំបាច់បង្អង់ឡើយ។
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv