ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា គ.ស.២០១៩
Monday the 4th Waxing Moon of Citta B.E.2562, April 8, A.D.2019 Year of the Dog
គ្មានការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយណាគ្រប់ព្រះអង្គដែលថាគ្មានមារជាសត្រូវមិនមកផ្ចាញ់ផ្ចាល់់នោះឡើយ ហើយព្រះអង្គមិនមែនចេះខន្តីទុកឲ្យមារជាសត្រូវធ្វើព្យុះភ្លៀងស្រេចតែចិត្តនោះដែរ ព្រះអង្គតបតផ្ចាញ់ផ្ចាល់វិញដោយវិធីរបស់ព្រះអង្គដែលយើងគ្រប់រូបអ្នកគោរពព្រះពុទ្ធសាសនាមិនទាន់យល់ដល់ដូចក្នុងរូបភាពនេះ។
មារមានទាំងនៅក្នុងគន្ធធុរៈ មានទាំងនៅក្នុងវិបស្សនាធុរៈ គឺមាននៅក្នុងចិត្ត មានទាំងនៅខាងក្រៅចាំតែរំខានជុំវិញខ្លួនយើង តែប្រសិនបើយើងមិនតបតកម្ចាត់មារជាសត្រូវទាំងនៅក្នុងចិត្តទាំងនៅចំពោះមុខដោយបញ្ញាទេមាននោះវានៅតែជាឧបស័គ្គរារាំងនូវដំណើរនៃឆាកជីវិតយើងមិនអាចធ្វើដំណើរទៅមុខបានដោយជោគជ័យដល់ទិសដៅបានឡើយ។
ដូច្នេះព្រះអង្គទ្រង់ក៏តបតផ្ចាញ់មារវិញដែរធ្វើឲ្យពួកមារជាសត្រូវរត់ខ្ចាត់ត្រឡប់ទៅវិញអស់ ដូចឈុតឆាកនេះ យើងត្រូវចេះពិចារណាដោយបញ្ញា កុំទុកឲ្យមារជាសត្រូវធ្វើអ្វីមកលើជីវិតយើងស្រេចតែចិត្ត ដូចពាក្យស្លោកពោលថា៖
ផ្លូវវៀចកុំឲ្យបោះបង់ ផ្លូវណាត្រង់ឲ្យដើរផង មិនមែនត្រង់រហូតគេធ្វើបាបខ្លួនប្រាណយើងហើយមិនហ៊ានតបតនោះឡើយ។
មិនគួរចិត្តល្អចំពោះអ្នកដទៃ ហើយឃោរឃៅដាក់ខ្លួនឯងនោះដែរ ចូរពិចារណារកហេតុផលទាំងអស់គ្នា សូមអនុមោទនា។
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv