ពិធីបុណ្យទក្ខិណានុប្បទានព្រះធម្មាចារ្យ តេជប្បញ្ញោ ផន ភាព គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ក្រោមអធិបតីភាពព្រះធម្មាចារ្យ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម ខ្នារធ្នង់ ហៅវត្ដខ្នារធ្នង់ ស្រុកជីក្រែង ខេត្ដសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងព្រះធម្មាចារ្យ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទីក្រុងឡេវវើរ៉េត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ ១៥រោច ថ្ងៃសីល ដាច់ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា គ្រិស្ដសករាជ ២០២៤
Transferring Merits Ceremony to Bhikkhu Dejapanno Phorn Pheap, Meditation Instructor, Former Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, presided by Bhikkhu Buddhasatthâ, Meditation Instructor, Former Abbot of Wat Buddhatheraram in Jikreng district, Siem Reap province, Cambodia, Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts United States, on Sunday the 15th Waning Moon, Holy Day, of Āsāḷha, Buddhist Era 2568 equivalent to August 4, A.D.2024
ព្រះភិក្ខុ តេជប្បញ្ញោ (នាមកំណើត ផន ភាព) ជាភិក្ខុបដិបត្ដិសមាធិកម្មដ្ឋាន, គ្រូសមាធិកម្មដ្ឋាន និងជាភិក្ខុបដបត្ដិធម្មវិន័យយ៉ាងខ្ជាប់ខ្ជួន ញ៉ាំងយោគារ (សិស្សគណក្នុងការរៀននិងធ្វើសមាធិ) និងពុទ្ធបិរស័ទឱ្យជ្រះថ្លា។ ព្រះករុណា តេជប្បញ្ញោ បានរៀនធ្វើសមាធិកម្មដ្ឋានក្នុងសំណាក់ព្រះធម្មវិបស្សនា កេតុធម្មោ (នាមកំណើត សំ ប៊ុនធឿន) គ្រូវិបស្សនាកម្មដ្ឋានដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស។ ព្រះករុណា តេជប្បញ្ញោ មានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំង ប្រទេសកម្ពុជា សម័យសង្គ្រាមលោកលើកទី២ ដែលមាតុភូមិកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសែសនៅឡើយ។
ព្រះតេជព្រះគុណ តេជប្បញ្ញោ ជន្មាយុ ៧៨ព្រះវស្សា ព្រះចៅអធិការទី៣ របស់វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព បានធ្វើអនិច្ចធម្មនៅវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា គ្រិស្ដសករាជ ២០២១ នៅរដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក គ្រាដែលជំងឺរាតត្បាតខូវីត-១៩ កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងពិភពលោក ។ ព្រះអង្គមិនមែនទទួលអនិច្ចធម្មដោយជំងឺរាតត្បាតខូវីត-១៩ ទេ។
Bhikkhu Dejapanno, (Birthname Pheap Phorn), age 78, passed away (deceased) in Massachusetts, United States of America on Monday the 12th Waxing Moon of Asalha, Year of the Cow, Buddhist Era 2565 equivalent to June 21, A.D.2021 during the height of COVID-19. Although the venerable did not die from COVID-19. He was a meditation practitioner and strictly adhered to the Dhamma Vinaya and that’s one of the reasons and characteristics that his meditation trainees and followers love and respect him for.
Bhikkhu Dejapanno was born in Kampong Chhnang province, Kampuchea (English Cambodia) on Monday the 12th Waning Moon of Phussa, Year of the Horse, Buddhist Era 2486 equivalent to February 1, A.D.1943 during World War II (Kampuchea was still colonized by France).
Bhikkhu Dejapanno received meditation training under the guidance of the late and renowned Khmer Buddhist Vipassana Master, the Maha Thera Ketodhammo (Birthname Som Bunthoeun) in the Kingdom of Cambodia.
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv