កម្រងវិឌីអូឯកសារ ស្ដីពី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម – មានជាភាសាខ្មែរ និង ភាសាអង់គ្លេស
Trairatanaram Temple’s Vihara Sima Consecration Ceremony June 7-9, 2568/2024
មានប្រវត្ដិសង្ខេបរបស់វត្ដត្រៃរតនារាម
Video Documentary on Trairatanaram Temple’s Vihara Sima Consecration Ceremony – Available in Khmer, English
Included Brief Background on Wat Trairatanaram
កម្រងវិឌីអូឯកសារ ស្ដីពី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម ក្រោមអធិបតីភាពសម្ដេចព្រះធម្មលិខិត បណ្ឌិត ចន្ទនត្ថេរោ សៅរ៍ ចន្ទថុល្ល រាជាគណៈថ្នាក់ឯក ឧត្ដមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ដលង្កាព្រះកុសុមរាម រាជធានីភ្នំពេញ ប្រារព្ធនៅទីក្រុងឆេមស្វឺត, រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃសុក្រ ១កើត ដល់ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា គ្រិស្ដសករាជ ២០២៤
A Video Documentary on Trairatanaram Temple’s Vihara Sima Consecration Ceremony, Presided by Bhikkhu Samdech Dr. Candanatthero Sao Chanthol, Supreme Advisor to the Maha Nikaya (Buddhist Institute) of Cambodia and Abbot of Wat Lanka Kosomaram Phnom Penh, held in Chelmsford, Massachusetts United States of America on Friday the 1st Waxing Moon to Sunday the 3rd Waxing Moon of Jeṭṭha, year of the Dragon, Buddhist Era 2568 equivalent to June 7-9, A.D.2024
សូមនិមន្ដ និង អញ្ជើញទស្សនារូបភាពថ្ងៃទី១៖
View slideshows from Day One: https://www.templenews.org/2024/06/08/vihara-sima-consecration-june-7-9-2568-2024/
សូមនិមន្ដ និង អញ្ជើញទស្សនារូបភាពថ្ងៃទី២៖
View slideshows from Day Two: https://www.templenews.org/2024/06/10/wat-trairatanarams-vihara-sima-consecration-ceremony-june-8-2568-2024/
សូមនិមន្ដ និង អញ្ជើញទស្សនារូបភាពថ្ងៃទី៣៖
View slideshows from Day Three: https://www.templenews.org/2024/06/10/wat-trairatanarams-vihara-sima-consecration-ceremony-june-9-2568-2024/
សូមនិមន្ដ និង អញ្ជើញទស្សនាពិធីសម្ដែងព្រះធម្មវិសេសទេសនានៅក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម ស្ដីពី សីមា សម្ដែងដោយព្រះភិក្ខុ ចន្ទត្ថេរោ៖
Watch Dhamma Talk on Sima on occasion of Wat Trairatanaram’s Vihara Sima Consecration Ceremony given by Bhikkhu Candathero: https://www.templenews.org/2024/06/13/dhamma-talk-sima/
សូមនិមន្ដ និង អញ្ជើញទស្សនាពិធីសម្ដែងព្រះធម្មវិសេសទេសនា ស្ដីពី តួព្រះពុទ្ធ តួព្រះធម៌ តួព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម សម្ដែងដោយសម្ដេចព្រះធម្មលិខិត បណ្ឌិត ចន្ទនត្ថេរោ៖
Watch Dhamma Talk on The Buddha, The Dhamma, The Sangha on occasion of Wat Trairatanaram’s Vihara Sima Consecration Ceremony given by Samdech Dhammalikhita Dr. Candanatthero: https://www.templenews.org/2024/06/15/dhamma-talk-sima-bhikkhu-candathero-abbot-wat-sitbo-june-7-2568-2024/
តើរាជសព្ទប្រើប្រាស់បាននៅក្នុងពេលណាសម្រាប់ព្រះភិក្ខុសង្ឃ ក្រៅពីព្រះរាជា ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ ឬព្រះអធិរាជ?
រាជសព្ទប្រើប្រាស់បានសម្រាប់ឬចំពោះសម្ដេព្រះសង្ឃារាជ ឬ សម្ដេព្រះសង្ឃារាជាធិបតី ឧទាហរណ៍៖ សម្ដេចព្រះមហាសង្ឃរាជ សុវណ្ណកេសរោ (ព្រះនាមកំណើត និល ទៀង), សម្ដេព្រះសង្ឃារាជ មហាអគ្គបណ្ឌិត ជោតញ្ញាណោ (ព្រះនាមកំណើត ជួន ណាត); សម្ដេព្រះសង្ឃារាជ វជិរប្បញ្ញោ (ព្រះនាមកំណើត ហូត តាត); សម្ដេព្រះសង្ឃារាជ សម្ដេច បណ្ឌិត ព្រះមហាឃោសានន្ទ (សម្ដេចព្រះមហាឃោសានន្ទលែងប្រើប្រាស់ព្រះនាមកំណើត ដែលញោមប្រុសស្រីបានដាក់ថ្វាយ កាលទ្រង់ប្រសូត)។ តាំងពីសម័យព្រះសម្មាសម្ពុទ្ធទ្រង់នៅគង់ជាធរមាននៅឡើយ បុរសអ្នកថែរក្សាផ្ទះសម្បែង កាលចេញចាកទៅបំពេញឧបសម្បទាជាភិក្ខុភាវៈ នឹងទទួលបានព្រះនាមជាអ្នកបួស (ហៅថា នាមប្បញ្ញតិ ឬឆាយាលក្ខណ៍ ) ដែលព្រះឧបជ្ឈាយ៍ដាក់ប្រគេន លែងប្រើប្រាស់ឈ្មោះដែលឪពុកម្ដាយដាក់ប្រគេនទៀតហើយ។ ព្រះភិក្ខុសង្ឃ ជាសាមណេរក្ដី ឬភិក្ខុក្ដី ទោះព្រះករុណាបានបួសជាសាមណេរក្ដី ឬភិក្ខុក្ដី បានច្រើនវស្សា (សម្រាប់ភិក្ខុសង្ឃ ឆ្នាំ ជំនួសដោយវស្សា) ក៏ដោយ យើងជាគ្រហស្ដ អ្នកស្រុក ឬប្រជាពលរដ្ឋមិនត្រូវហៅ ឬនិយាយចំពោះព្រះករុណាថា ទ្រង់ ថ្វាយ សោយ យាង ព្រះរាជតំណាក់ បានទេ ក្នុងការនិយាយស្ដី ចា សរសេរ ឬបោះពុម្ព។ យើងនិយាយថា ព្រះករុណា ព្រះអង្គ ព្រះតេជព្រះគុណ ប្រគេន និមន្ដ ឆាន់ កុដិ ក្នុងការនិយាយស្ដី ចា សរសេរ ឬបោះពុម្ព។
សូមរម្លឹកថា ព្រះភិក្ខុសង្ឃសាមញ្ញ យើងជាភិក្ខុក្ដី សាមណេរក្ដី ឬគ្រហស្ថក្ដី មិនត្រូវនិយាយចំពោះ និយាយដល់ និយាយជាមួយ ចា សរសេរ ឬបោះពុម្ព ចំពោះ ឬដល់ព្រះករុណាអង្គណាមួយឡើយ។
When can royal terms be properly used for the Buddhist monks in addition to the King, Queen, Emperor, His Royal Highness, or Her Royal Highness?
Royal terms properly use for the Sangharaja (the Supreme Buddhist Patriarch). For example, His Holiness Suvannakesaro (Birthname Nil Teang), His Holiness Samdech the Great Dr. Jotannano (Birthname Chuon Nath), His Holiness Samdech Vajirapanno (Birthname Huot Tath), His Holiness Samdech Dr. Maha Ghosananda (H.H. Maha Ghosananda never used his birthname once he’d been ordained as a Bhikkhu; according to the teachings of the Buddha, once a male individual leaves the household life, he is ordained as a bhikkhu, he no longer is known by his birthname. He would take up an ordained name given by his preceptor (Teacher who ordains him). Buddhist monks (a sāmaṇera or a bhikkhu) no matter how many years, he has been ordained or has been a monk, we must not address him in verbal, oral, writing, or printing as His Holiness; properly we address him as a sāmaṇera or a bhikkhu, venerable (Ven. in short), or bhante.
Please be reminded, for Buddhist monks we as a Bhikkhu, a Samanera, or layperson must not address another monk (whether a bhikkhu or samanera) in royal terms in speaking toward, speaking with, speaking at, in writing, and printing.
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv