«ជំរំចិត្ត»
ឈើដុះលើភ្នំជំរំបក្សី ឈើដុះក្នុងព្រៃជំរំម្រឹគា
ឈើដុះក្នុងទឹកជំរំមច្ឆា ឈើដុះក្នុងផ្សារបង្អួតទេសចរ។
ឈើសង់ផ្ទះធំជំរំអ្នកមាន ខ្ទមតូចកៀនៗជំរំអ្នកក្រ
សាងកុដិអារាមជំរំអ្នកធម៌ សាងកុសលល្អជាជំរំចិត្ត។
រកម្លប់ជ្រកពួនព្រោះតែក្តៅកាយ ដំបៅមិនក្លាយព្រោះមានថ្នាំបិទ
មិនបៀតបៀនគេព្រោះតែអាណិត ចង់ត្រជាក់ចិត្តម្តេចមិនរៀនធម៌។
ចេះធម៌វិន័យសម្តីពីរោះ ទទួលកិត្តិយសមានកេរ្តិ៍ឈ្មោះល្អ
ចិត្តក៏ត្រជាក់មានអ្នកំដរ គឺមិត្តព្រះធម៌ល្អប្រពៃណាស់។
គ្មានអ្វីត្រជាក់ជាងអ្នកយល់ធម៌ គ្មានអ្វីដែលល្អជាជាងធម៌ព្រះ
គ្មានអ្វីសមរម្យជាងឱនសំពះ បើជ្រកក្នុងផ្ទះជម្រះចិត្តផង។
បើត្រជាក់កាយតែខ្វល់ខ្វាយចិត្ត កាយរួចទោសពិតចិត្តជាប់ចំណង
កាយជាអ្នកមានសក្តិធំកន្លង ចិត្តត្រូវគេចងចំណងកាមគុណ៕
និពន្ធដោយឧបាសក គុយ សុធន
Composed by Upāsaka Kuy Sothon
ប្រភពរូបភា ទូច គីមស្រ៊ាង Touch Kim Sreang
ផ្សាយនៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Wednesday the 13th Waxing Moon of Jeṭṭha, Year of the Dragon, Buddhist Era 2568 equivalent to June 19, A.D.2024
បទពង្សាវតារខ្មែរ Song “The Khmer Chronicles”
និពន្ធដោយលោក នួន កន ព.ស.២៥០២ គ.ស.១៩៥៨
Composed by Nuon Korn, B.E.2502 A.D.1958
កែអក្ខរាវិរុទ្ធតាមសម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
ត្រូវ ឱ្យ ខុស អោយ
កែពាក្យ តម្កើង
How to write a poem Poem-Khmer-បទសត្វកាងស្%20លាប Courtesy Maha Thera Pannapadipo Sophal Pat, Wat Ratanarangsey
Composed by the late His Holiness Samdech the Great Dr. Jotañano Chuon Nath, Supreme Buddhist Patriarch of the Kingdom of Cambodia
Courtesy the Philosophy of H.H. Sangharaja Jotañano Chuon Nath
Other poems
Poem composed by Huong Sovann, poemKhmerShouldRemember
Read other poems
Poem Khmer means Harmony
by Kim Huong Sovann
Read other poems http://www.templenews.org/category/poems
Composed by the Maha Thera Indapanno Ngin Phen, Wat Bodhivangsa, Paris, France.
Retyped by Ven. Agga Dharo Im Uddom, Wat Sirin Tep Ratanaram, Nakhon Pathom province, Siam (Thailand). Monday the 7th Waning Moon of Poṭṭhapāda B.E.2555, September 19, A.D.2011 Year of the Rabbit
The Maha Thera Indapanno Ngin Phen, Wat Bodhivangsa, Paris, France and former Bishop of Phnom Penh Buddhist Administration before the communist eras.
Poem in PDF poemMahaTheraIndapannoNginPhen
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv