ពិធីបុណ្យឈាបនកិច្ចព្រះធម្មាចារ្យ តេជប្បញ្ញោ ផន ភាព, គ្រូសមាធិកម្មដ្ឋាន ជន្មាយុ ៧៨ព្រះវស្សា
Funeral Service of the late Bhikkhu Dejapanno Phorn Pheap, Meditation Teacher, Age 78
ពិធីបុណ្យទក្ខិណានុប្បទានព្រះធម្មាចារ្យ តេជប្បញ្ញោ គ្រូសមាធិកម្មដ្ឋាន ជន្មាយុ ៧៨ព្រះវស្សា ២៧ មិថុនា ព.ស.២៥៦៥ គ.ស.២០២១
THE LATE BHIKKHU DEJAPANNO’S MEMORIAL SERVICE, JUNE 27, B.E.2565 A.D.2021
វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានព្រះភិក្ខុ តេជប្បញ្ញោ ផន ភាព ជន្មាយុ ៧៨ព្រះវស្សា គ្រូសមាធិកម្មដ្ឋាន ព្រះចៅអធិការវត្ដទី៣របស់វត្ដគិរីវង្សាបុប្ផារាម អាស្រម សមាធិសន្ដិភាព និងជាយោគវចររៀនធ្វើសមាធិកម្មដ្ឋានក្នុងសំណាក់ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុន ធឿន គ្រូវិបស្សនានិងសមាធិកម្មដ្ឋានដ៏ល្បីល្បាញនៅព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ សូមអញ្ជើញសីលវន្ដ សីលវតី ឧបាសក ឧបាសិកា យោគាវចរ លោក អ្នកស្រី ពុទ្ធបរិស័ទ បងប្អូនជនរួមជាតិ និងសាធារណជន ចូលរួមនៅក្នុងពិធីបុណ្យនេះដោយមេត្រី៕
ថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា គ.ស.២០២១
• ម៉ោង ១០:០០នាទីព្រឹក នមស្ការព្រះរ័ត្នត្រ័យ សមាទានសីល
• ម៉ោង ១១:០០នាទីព្រឹក វេរភត្ដប្រគេនព្រះសង្ឃ និមន្ដព្រះសង្ឃធ្វើដារបង្សុកូលឧទ្ទិសកុសលប្រគេនព្រះវិញ្ញាណព្រះភិក្ខុ តេជប្បញ្ញោ និងជូនវិញ្ញាណដូនតាញាតិកាទាំងប្រាំពីរសន្ដានក្នុងវាលវដ្ដសង្សារ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ភិក្ខុ ឥន្ទជោតោ, ព្រះចៅអធិការ ៤១៣.៣៦៧.០២៨០
ភិក្ខុ ពុទ្ធសត្ថា, គ្រូសមាធិកម្មដ្ឋាន ៤១៣.៣៦៧.០២៨០
លោក កៀង ពិសិដ្ឋ, ប្រធានគណៈកម្មាធិការ ៤១៣.៦៦៥.៤៧៥១
លោក គិម សកល, អគ្គលេខាធិការរង ៩៧៨.៥៩៦.៥១២៦
The late Bhikkhu Dejapanno Pheap Phorn, age 78, Meditation Teacher, 3rd Abbot of the Kiryvongsa Bopharam Pagoda, the Peace Meditation Center and Meditation Trainee under the late renowned Buddhist Vipassana Master, Bhikkhu Ketodhammo Som Bunthoeun, passed away on June 21, B.E.2565 A.D.2021.
We invite you to take part.
When: Sunday the 3rd Waning Moon of Āsāḷha, Year of the Cow, B.E.2565 equivalent to June 27, A.D.2021
Where: Wat Kiryvongsa Bopharam, the Peace Meditation Center, 100A CAVE HILL ROAD, LEVERETT, MA 01054 – 9728
For inquiries, please contact :
Bhikkhu Indajoto, Abbot 413.367.0280
Bhikkhu Buddhasaddha, Meditation Teacher 413.367.0280
Peseth Kien, Board President 413.665.4751
Sakal Kim, Deputy Secretary General 978.596.5126
ពិធីបុណ្យឈាបនកិច្ចព្រះធម្មាចារ្យ តេជប្បញ្ញោ ផន ភាព, គ្រូសមាធិកម្មដ្ឋាន ជន្មាយុ ៧៨ព្រះវស្សា
Funeral Service of the late Bhikkhu Dejapanno Phorn Pheap, Meditation Teacher, Age 78, June 26, B.E.2565 A.D.2021
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការទទួលអនិច្ចធម្មរបស់ព្រះភិក្ខុ តេជប្បញ្ញោ ជន្មាយុ ៧៨ព្រះវស្សា
Download PDF: Press Release on Bhikkhu Dejapanno
ព្រះតេជគុណម្ចាស់ តេជប្បញ្ញោ ផន ភាពសុគតទៅហើយ…
ពីថ្ងៃនេះតទៅយើងលែងបានឃើញព្រះអង្គទៀតហើយ។
សូមព្រះអង្គនិមន្តទៅកាន់សុគតិភព។
លោក គិម សកល, ឧបាសិកា គិម វណ្ណ មុនី, គិម អានន្ទ និង សុស ចិន្ដាមុនី ទើបតែទៅសួរសុខទុក្ខព្រះតេជគុណម្ចាស់ តេជប្បញ្ញោ ផន ភាពនៅឯមន្ទីរពេទ្យ បេស្ដេត ទីក្រុងស្ព្រីងហ្វៀដ៍ រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ព.ស.២៥៦៥ គ.ស.២០២១។
ព្រះតេជគុណម្ចាស់ តេជប្បញ្ញោ ផន ភាព ត្រូវបានរថយន្ដពេទ្យសង្គ្រោះជាបន្ទាន់ដឹកពីវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទៅមន្ទីរពេទ្យ បេស្ដេត នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ព.ស.២៥៦៥ គ.ស.២០២១ វេលាម៉ោងប្រមាណ ៩ៈ០០នាទីព្រឹក។ ព្រះភិក្ខុ ពុទ្ធសត្ថា, ព្រះភិក្ខុ ឥន្ទជោតោ, លោក កៀង ពិសិដ្ឋ, លោក គិម សកល, ឧបាសិកា គិម វណ្ណ មុនី, គិម អានន្ទ និង សុស ចិន្ដាមុនី មានវត្ដមាននៅកន្លែងកើតហេតុ ហើយបានទាក់ទងឱ្យ រថយន្ដពេទ្យសង្គ្រោះជាបន្ទាន់មកពិនិត្យព្រះតេជគុណនៅក្នុងកុដិរបស់ព្រះអង្គមុននឹងគេដឹកព្រះអង្គទៅមន្ទីរពេទ្យខាងលើនេះ។
Mr. Sakal Kim, Upāsikā Mony Kim, Ananda Kim and Jendhamuni Sos visiting Bhikkhu Dejapanno at the Baystate Medical Center in Springfield, Massachusetts on Saturday June 19, 2021.
Bhikkhu Buddha Saddha, Bhikkhu Indajoto, Mr. Piseth Kien, Mr. Sakal Kim, Upāsikā Mony Kim, Ananda Kim and Jendhamuni Sos were at the scene on Sunday, May 30, B.E.2565 A.D.2021 and called an ambulance to examine Bhikkhu Dejapanno Pheap Phorn in his room before he was transported from the Kiryvongsa Bopharam Temple to the Baystate Medical Center around 9 a.m. during that morning during that morning.
ព្រះភិក្ខុ ពុទ្ធសត្ថា, ព្រះភិក្ខុ ឥន្ទជោតោ, លោក កៀង ពិសិដ្ឋ, លោក គិម សកល, គិម អានន្ទ, អ្នកស្រី អ៍ូ សាន និង សុស ចិន្ដាមុនី បានទៅសួរសុខទុក្ខព្រះភិក្ខុ តេជប្បញ្ញោ ផន ភាពនៅឯមន្ទីរពេទ្យ បេស្ដេត ទីក្រុងស្ព្រីងហ្វៀដ៍ រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ព.ស.២៥៦៥ គ.ស.២០២១។ ព្រះតេជគុណម្ចាស់ តេជប្បញ្ ផន ភាព ត្រូវបានរថយន្ដពេទ្យសង្គ្រោះជាបន្ទាន់ដឹកពីវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ទៅមន្ទីរពេទ្យ បេស្ដេត នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ព.ស.២៥៦៥ គ.ស.២០២១ វេលាម៉ោងប្រមាណ ៩ៈ០០នាទីព្រឹក។ ព្រះភិក្ខុ ពុទ្ធសត្ថា, ព្រះភិក្ខុ ឥន្ទជោតោ, លោក កៀង ពិសិដ្ឋ, លោក គិម សកល, ឧបាសិកា គិម វណ្ណ មុនី, គិម អានន្ទ និង សុស ចិន្ដាមុនី មានវត្ដមាននៅកន្លែងកើតហេតុ ហើយបានទាក់ទងឱ្យ រថយន្ដពេទ្យសង្គ្រោះជាបន្ទាន់មកពិនិត្យព្រះតេជគុណនៅក្នុងកុដិរបស់ព្រះអង្គមុននឹងគេដឹកព្រះអង្គទៅមន្ទីរពេទ្យខាងលើនេះ។
Maha Thera Siripanno Sophon Thon, Bhikkhu Buddha Saddha, Bhikkhu Indajoto, . Bhikkhu Munindathero Maha Nhor Tepmony, Mr. Piseth Kien, Mr. Sakal Kim, Mrs. San Ou, Ananda Kim, Jendhamuni Sos, Ven. Sirip visiting Bhikkhu Dejapanno, our meditation master, at the Baystate Medical Center in Springfield, Massachusetts on Thursday June 17, 2021. Bhikkhu Buddha Saddha, Bhikkhu Indajoto, Mr. Piseth Kien, Mr. Sakal Kim, Upāsikā Mony Kim, Ananda Kim and Jendhamuni Sos were at the scene on Sunday, May 30, B.E.2565 A.D.2021 and called an ambulance to examine Bhikkhu Dejapanno Pheap Phorn in his room before he was transported from the Kiryvongsa Bopharam Temple to the Baystate Medical Center around 9 a.m. during that morning.
The 72nd Annual Kampuchea Krom Loss Commemoration: Appeal of the Khmer Kampuchea Krom Community (KKC), Khmer Krom CSOs and the Khmer Youth Alliance for Democracy (KYAD)
ស្ដីពី ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧២ឆ្នាំ ថ្ងៃអាណានិគមបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឱ្យយួនបន្ដធ្វើអាណានិគម (៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថុនា ព.ស.២៥៦៥ គ.ស.២០២១) និង ពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ ដើម្បីចងចាំនូវទិវាប្រវត្ដិសាស្ដ្រដ៏សែនជូរចត់នេះ និង សម្ដែងនូវកតញ្ញូតាធម៌និងគារវកិច្ចចំពោះព្រះវិញ្ញាណព្រះវីរសមណៈ និង វិញ្ញាណវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា មាតុភូមិខ្មែរ
ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា គ.ស.២០២១
Thursday the 1st Waxing Moon of Āsāḷha B.E.2565 equivalent to June 10, A.D.2021 Year of the Cow
Bhikkhu Buddha Saddha Vey Ve and Bhikkhu Indajoto Dong Trang at the graveyard of the late Mr. Yoeun Nget in Lowell, Massachusetts on Sunday May 30, 2021.
Bhikkhu Buddha Saddha Vey Ve, Bhikkhu Indajoto Dong Trang, Mr. Piseth Kien, Mr. Sakal Kim, Upāsikā Mony Kim, Ananda Kim and Jendhamuni Sos (not in picture) visiting Bhikkhu Dejapanno Pheap Phorn at the Baystate Medical Center in Springfield, Massachusetts on Sunday, May 30, 2021. Bhikkhu Dejapanno Pheap Phorn was transported from Kiryvongsa Bopharam Temple to Baystate Medical Center on Sunday May 30, 2021 around 9 am. Seven of us were at the scene that morning.
ពិធីបុណ្យផ្កាប្រាក់ នឹងប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ថ្ងៃទី២៥ ខែកក្កដា ព.ស.២៥៦៥ គ.ស.២០២១
Fundraising Ceremony to be held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center, on July 25, B.E.2565 A.D.2021
Download Khmer PDF: Fundraising07252565
Download English PDF: Fundraising07252565EN
ពិធីបុណ្យវិសាខបូជាប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ដើម្បីរម្លឹកថ្ងៃព្រះសម្មាសម្ពុទ្ទ ទ្រង់ប្រសូត ត្រាស់ដឹង និងយាងចូលមហាបរិនិព្វាន នៅថ្ងៃចន្ទ ១៥កើតពេញបូណ៌មី ថ្ងៃសីល ខែពិសាខ
ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា គ.ស.២០២១ វេលាម៉ោង ១ៈ០០នាទីរសៀល។ វិសាខបូជាជាពិធីបុណ្យដ៏សំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។
ពិធីបុណ្យឈាបនកិច្ចអ្នកស្រី កែម សុផារិទ្ធ ជន្មាយុ ៤២ឆ្នាំ បានប្រារព្ធនៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា គ.ស.២០២១ នៅវត្ដពន្លឺពុទ្ធចក្ក និងឈាបនដ្ឋាន Linwood ។
Funeral service of the late Ms. Sopharith Kem, age 42, held at the Glory Buddhist Pagoda and the Linwood Crematory on Friday the 12th Waxing Moon of Vesakha, B.E.2564 equivalent to April 23, A.D.2021.
អ្នកស្រី កែម សុផារិទ្ធ ជាកូនរបស់លោក កែម ស៊ាយ អតីតប្រធានគណបក្ស សម រង្ស៊ី ប្រចាំរដ្ឋម៉ាសាឈូសិត្ដស៍។
(more…)
ពិធីឆ្លងបុណ្យចូលឆ្នាំថ្មី ប្រចាំព.ស.២៥៦៥ ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នាថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា គ.ស.២០២១។ រូបឆ្វេងទៅស្ដាំ៖ ព្រះភិក្ខុ តេជប្បញ្ញោ, ព្រះភិក្ខុ ពុទ្ធសត្ថា, ព្រះភិក្ខុ ឥន្ទជោតោ
2565 New Year Celebartion held at the Kiryvongsa Bopharam Pagoda, the Peace Meditation Center on Saturday the 6th Waxing Moon of Vesakha B.E.2564 equivalent to April 17, A.D.2021 Year of the Cow. Picture from left to right: Bhikkhu Dejapanno, Bhikkhu Buddhasaddha, Bhikkhu Indajoto
សម្ដេចព្រះសង្ឃរាជនៃប្រទេសកម្ពុជា សម្ដេច ជោតញ្ញាណោ ជួន ណាត
ថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា គ.ស.២០២១
Tuesday the 3rd Waxing Moon of Citta B.E.2564 equivalent to March 16, A.D.2021 Year of the Rat
image Yeng Sampos
វត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នឹងប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរម្លឹកថ្ងៃព្រះសម្មាសម្ពុទ្ទ ទ្រង់ប្រសូត ត្រាស់ដឹង និងយាងចូលមហាបរិនិព្វាន នៅថ្ងៃចន្ទ ១៥កើតពេញបូណ៌មី ថ្ងៃសីល ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា គ.ស.២០២១ វេលាម៉ោង ១ៈ០០នាទីរសៀល។ វិសាខបូជាជាពិធីបុណ្យដ៏សំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។
ពិធីបុណ្យមាឃបូជា ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ថ្ងៃសីល ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា គ.ស.២០២១
Māgha Pūjā observed at the Kiryvongsa Bopharam Pagoda, the Peace Meditation Center on Thursday the 15th Waxing Moon of Māgha, Day of Abstinence, B.E.2564 equivalent to January 28, A.D.2021.
សម្ដេចព្រះសង្ឃរាជ មហាអគ្គបណ្ណិត ជោតញ្ញាណោ ជួន ណាត
ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស.២០២១
Monday the 12th Waxing Moon of Māgha B.E.2564 equivalent to January 25, A.D.2020 Year of the Rat
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv