Bhikkhu Suvannamunivangsa shows how to hoist the World Buddhist Flag the correct way.
ព្រះភិក្ខុ សុវណ្ណមុនីវង្សា តេង សំអាត ព្រះសិរីធម្មធារ អនុគណស្រុកដងទង់ និងជាព្រះចៅអធិការវត្ដល្អាងទឹកជប់ ស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្ដកំពត ព្រះរាជាណាចក្រកម្ពុជា។ ព្រះតេជព្រះគុណនិមន្ដមកធ្វើទស្សនកិច្ចសហរដ្ឋអាមេរិកជាលើកដំបូងរបស់ព្រះអង្គ។
ទូរទស្សន៍ Templenews បានជួបព្រះអង្គជាលើកទីពីរនៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ស្ថិតនៅទីក្រុង Pelham រដ្ឋ Massachusetts ។ លើកទីមួយទូរទស្សន៍បានជួបព្រះករុណានៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនៃវត្ដត្រៃរតនារាម ស្ថិតនៅទីក្រុង North Chelmsford រដ្ឋ Massachusetts នាដើមខែមិថុនា ពុទ្ធសករាជ ២៥៦៨ គ្រិស្ដសករាជ ២០២៤។
Bhikkhu Suvannamunivangsa Teng Sam At, Siridhammatheara, Dang Tong District Vice Patriarch and Abbot of Wat L’Ang Toek Jub, located in L’Ang village, L’Ang commune, Dang Tong district, Kampot province, Kampuchea/Cambodia. The venerable is visiting the United States of America for the first time.
ទិវាសម្ដេចព្រះសង្ឃរាជនៃកម្ពុជា សម្ដេច ព្រះមហាឃោសានន្ទ រៀបចំឡើងដោយព្រះភិក្ខុ សមណត្ថេរ មី ឡែម ព្រះចៅអធិការវត្តអង្គរ ប្រារព្ធនៅភោជនីយដ្ឋានសំពៅមាស ទីក្រុងឡូវ៉េល នៅថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា គ្រិស្ដសករាជ ២០២៤
The Commemoration of His Holiness Maha Ghosananda organized by Ven. Samanathera Lem Mee, Abbot of Wat Angkor, at at Sampao Meas in Lowell, MA on June 16, 2568/2024
ទិវាសម្ដេចព្រះសង្ឃរាជនៃកម្ពុជា សម្ដេច បណ្ឌិត ព្រះមហាឃោសានន្ទ ព្រះជន្មាយុ ៩៤វស្សា; ទ្រង់សោយទិវង្គតនៅថ្ងៃចន្ទ ៩រោច ខែផល្គុន ពុទ្ធសករាជ ២៥៥០ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ្រិស្ដសករាជ ២០០៧ នៅរដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក; ទ្រង់ប្រូតនៅថ្ងៃសុក្រ ៣រោច ខែពិសាខ ពុទ្ធសករាជ ២៤៥៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា គ្រិស្ដសករាជ ១៩១៣ នៅព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនៅភោជនីយដ្ឋានសំពៅមាស ទីក្រុងឡូវ៉េល រដ្ឋម៉ាសាឈូសិត្ដស៍ នៅថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា គ្រិស្ដសករាជ ២០២៤
The Commemoration of His Holiness Dr. Maha Ghosananda, Sangharaja (Supreme Patriarch) of Cambodia, Age 94, Passed away on Monday the 9th Waning Moon of Phagguṇa, Buddhist Era 2550 equivalent to March 12, A.D.2007 in Massachusetts, United States of America; Born on Friday the 3rd Waning Moon of Vesākha Buddhist Era 2457 equivalent to Friday May 23, A.D.1913 in the Kingdom of Kampuchea/Cambodia, held at Sampao Meas Restaurant, Lowell, Massachusetts, on Sunday the 10th Waxing Moon of Jeṭṭha, Buddhist Era 2568 quivalent to June 16, A.D.2024
ពិធីបុណ្យផ្កប្រាក់សាមគ្គី នឹងប្រារព្ធនៅថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីថុនា គ្រិស្ដសករាជ ២០២៤ នៅភោជនីយដ្ឋានសំពៅមាស ទីក្រុងឡូវ៉េល រដ្ឋម៉ាសាឈូសិត្ដ រៀបចំដោយព្រះភិក្ខ ជោតត្ថេរោ ព្រះភិក្ខុ សមណត្ថេរ ព្រះភិក្ខុ វិមលប្បញ្ញោ និងលោកអាចារ្យ ឆេង ផុននី
Fundraising Ceremony to be held on Sunday the 9th Waning Moon of Jeṭṭha, year of the Dragon, Buddhist Era equivalent to June 30, A.D.204; organizers: Bhikkhu Jotathero, Bhikkhu Samanathera, Bhikkhu Vimulapanno, and Phonny Chheng (ācariya – laypeople’s leader)
ទិវាសម្ដេចព្រះសង្ឃរាជនៃកម្ពុជា សម្ដេច បណ្ឌិត ព្រះមហាឃោសានន្ទ ព្រះជន្មាយុ ៩៤វស្សា; ទ្រង់សោយទិវង្គតនៅថ្ងៃចន្ទ ៩រោច ខែផល្គុន ពុទ្ធសករាជ ២៥៥០ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ្រិស្ដសករាជ ២០០៧ នៅរដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក; ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៣រោច ខែពិសាខ ពុទ្ធសករាជ ២៤៥៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា គ្រិស្ដសករាជ ១៩១៣ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពព្រះមហាថេរ៍ កិត្ដិបណ្ឌិត សិរីបញ្ញា ព្រះជន្មាយុ ៨០វស្សា បំពេញឧបសម្បាទាជាភិក្ខុភាវៈ ៥៩វស្សា ជាព្រះសង្ឃាធិបតីនៃមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ, ព្រះសង្ឃាធិបតីនៃសហគមន៍ព្រះសង្ឃខ្មែរប្រចាំសហរដ្ឋអាមេរិក និងព្រះចៅអធិការវត្ដសង្ឃិការាម ទីក្រុងលីន រដ្ឋម៉ាសាឈូសិត្ដស៍ ប្រារព្ធនៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍ នៅថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា គ្រិស្ដសករាជ ២០២៤
The Commemoration of His Holiness Dr. Maha Ghosananda, Age 94, Sangharaja (Supreme Patriarch) of Cambodia, Passed away on Monday the 9th Waning Moon of Phagguṇa, Buddhist Era 2550 equivalent to March 12, A.D.2007 in Massachusetts, United States of America; Born on Friday the 3rd Waning Moon of Vesākha Buddhist Era 2457equivalent to Friday May 23, A.D.1913 in the Kingdom of Kampuchea/Cambodia, Presided by the Maha Thera Honorary Dr. Siripanno, Age 80, Has been ordained as a Bhikkhu for 59 years, President of the International Community of Khmer Buddhist Monks Center, President of the Community of Khmer Buddhist Monks of the United States of America, and Abbot of Wat Sanghikaram, Lynn, Massachusetts, held at the International Community of Khmer Buddhist Monks Center, Pelham, Massachusetts, on Saturday the 9th Waxing Moon of Jeṭṭha, Buddhist Era 2568 equivalent to June 15, A.D.2024
រាជសព្ទប្រើបានសម្រាប់សម្ដេព្រះសង្ឃារាជ ឬ សម្ដេព្រះសង្ឃារាជាធិបតី ឧទាហរណ៍៖ សម្ដេព្រះសង្ឃារាជ មហាអគ្គបណ្ឌិត ជោតញ្ញាណោ (ព្រះនាមកំណើត ជួន ណាត); សម្ដេព្រះសង្ឃារាជ វជិរប្បញ្ញោ (ព្រះនាមកំណើត ហូត តាត); សម្ដេព្រះសង្ឃារាជ សម្ដេច បណ្ឌិត ព្រះមហាឃោសានន្ទ (សម្ដេចព្រះមហាឃោសានន្ទលែងប្រើប្រាស់ព្រះនាមកំណើតដែលញោមប្រុសស្រីបានដាក់ថ្វាយ កាលទ្រង់ប្រសូត)។ តាំងពីសម័យព្រះសម្មាសម្ពុទ្ធទ្រង់នៅគង់ជាធរមាននៅឡើយ បុរសអ្នកថែរក្សាផ្ទះសម្បែង កាលចេញចាកទៅបំពេញឧបសម្បទាជាភិក្ខុភាៈ នឹងទទួលបានព្រះនាមជាអ្នកបួស ដែលព្រះឧបជ្ឈាយ៍ដាក់ប្រគេន លែងប្រើប្រាស់ឈ្មោះដែលឪពុកម្ដាយដាក់ប្រគេនទៀតហើយ។ ព្រះភិក្ខុសង្ឃ ជាសាមណេរក្ដី ឬភិក្ខុក្ដី ទោះព្រះករុណាបានបួសជាសាមណេរក្ដី ឬភិក្ខុក្ដី បានច្រើនវស្សា (សម្រាប់ភិក្ខុសង្ឃ ឆ្នាំ ជំនួសដោយវស្សា) ក៏ដោយ យើងជាគ្រហស្ដ អ្នកស្រុក ឬប្រជាពលរដ្ឋមិនត្រូវហៅ ឬនិយាយចំពោះព្រះករុណាថា ទ្រង់ ថ្វាយ សោយ យាង បានទេ ក្នុងការនិយាយស្ដី ចា សរសេរ ឬបោះពុម្ព។ យើងនិយាយថា ព្រះករុណា ព្រះអង្គ ព្រះតេជព្រះគុណ ប្រគេន និមន្ដ ឆាន់ និមន្ដ ក្នុងការនិយាយស្ដី ចា សរសេរ ឬបោះពុម្ព។
Royal terms properly use for the Sangharaja (the Supreme Buddhist Patriarch). For example, His Holiness Samdech the Great Dr. Jotannano (Birthname Chuon Nath), His Holiness Samdech Vajirapanno (Birthname Huot Tath), His Holiness Samdech Dr. Maha Ghosananda (H.H. Maha Ghosananda never used his birthname once he’d been ordained as a Bhikkhu; according to the teachings of the Buddha, once a male individual leaves the household life, he is ordained as a bhikkhu, he no longer is known by his birthname. He would take up an ordained name given by his preceptor (Teacher who ordains him). Buddhist monks (a sāmaṇera or a bhikkhu) no matter how many years, he has been ordained or has been a monk, we must not address him in verbal, oral, writing, or printing as His Holiness; properly we address him as a sāmaṇera or a bhikkhu, venerable (Ven. in short), or bhante.
ពិធីសម្ដែងព្រះធម្មវិសេសទេសនា ស្ដីពី តួព្រះពុទ្ធ តួព្រះធម៌ តួព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម សម្ដែងដោយសម្ដេចព្រះធម្មលិខិត បណ្ឌិត ចន្ទនត្ថេរោ សៅរ៍ ចន្ទថុល្ល រាជាគណៈថ្នាក់ឯក ឧត្ដមប្រឹក្សាគណៈសង្ឃនាយក និងជាព្រះចៅអធិការវត្ដលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនៅវត្ដត្រៃរតនារាម ទីក្រុងឆេមស្វឺត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Dhamma Talk on The Buddha, The Dhamma, The Sangha on occasion of Wat Trairatanaram’s Vihara Sima Consecration Ceremony given by Samdech Dhammalikhita Dr. Candanatthero Sao Chanthol, Supreme Advisor to Maha Nikaya (Buddhist Institute) of Cambodia and Abbot of Wat Lanka Kosomaram Phnom Penh, held at Wat Trairatanaram, Chelmsford, Massachusetts United States of America, on Saturday the 2nd Waxing Moon of Jettha, Buddhist Era 2568 equivalent to June 8, A.D.2024, Year of the Dragon
ពិធីសម្ដែងព្រះធម្មវិសេសទេសនានៅក្នុងឱកាសពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម ស្ដីពី សីមា សម្ដែងដោយព្រះភិក្ខុ ចន្ទត្ថេរោ ពៅ តុលា ព្រះចៅអធិការវត្ដសិត្បូ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនៅវត្ដត្រៃរតនារាម ទីក្រុងឆេមស្វឺត រដ្ឋម៉ាសាឈូសិត្ដស៍ សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Dhamma Talk on Sima on occasion of Wat Trairatanaram’s Vihara Sima Consecration Ceremony given by Bhikkhu Candathero Pov Tola, Abbot of Wat Sitbo, Takhmau city, Kandal province, Kampuchea/Cambodia, held at Wat Trairatanaram, Chelmsford, Massachusetts United States of America, on Friday the 1st Waxing Moon of Jettha, Buddhist Era 2568 equivalent to June 7, A.D.2024, Year of the Dragon
សោសម្រាប់បើកមឈូសព្រះសពសម្តេចព្រះសង្ឃរាជ សម្ដេចបណ្ឌិតព្រះមហាឃោសានន្ទ។ ព្រះសពសម្តេចព្រះសង្ឃរាជសព្វថ្ងៃតម្កល់នៅមជ្ឈមណ្ឌលសហគមន៍ព្រះសង្ឃខ្មែរអន្ដរជាតិ ទីក្រុងផេលឡឹម រដ្ឋម៉ាសាឈូសិត្ដស៍។
ថ្ងៃទី៣ ថ្ងៃឆ្លង៖ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម ក្រោមអធិបតីភាពសម្ដេចព្រះធម្មលិខិត បណ្ឌិត ចន្ទនត្ថេរោ សៅរ៍ ចន្ទថុល្ល រាជាគណៈថ្នាក់ឯក ឧត្ដមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ដលង្កាព្រះកុសុមរាម រាជធានីភ្នំពេញ ប្រារព្ធនៅទីក្រុងឆេមស្វឺត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Day 3 Final: Wat Trairatanaram’s Vihara Sima Consecration Ceremony, Presided by Bhikkhu Samdech Dr. Candanatthero Sao Chanthol, Supreme Advisor to the Maha Nikaya (Buddhist Institute) of Cambodia and Abbot of Wat Lanka Kosomaram Phnom Penh, held in Chelmsford, Massachusetts United States of America on Saturday the 3rd Waxing Moon of Jeṭṭha, year of the Dragon, Buddhist Era 2568 equivalent to June 9, A.D.2024
ថ្ងៃទី២៖ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម ក្រោមអធិបតីភាពសម្ដេចព្រះធម្មលិខិត បណ្ឌិត ចន្ទនត្ថេរោ សៅរ៍ ចន្ទថុល្ល រាជាគណៈថ្នាក់ឯក ឧត្ដមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ដលង្កាព្រះកុសុមរាម រាជធានីភ្នំពេញ ប្រារព្ធនៅទីក្រុងឆេមស្វឺត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Day 2: Wat Trairatanaram’s Vihara Sima Consecration Ceremony, Presided by Bhikkhu Samdech Dr. Candanatthero Sao Chanthol, Supreme Advisor to the Maha Nikaya (Buddhist Institute) of Cambodia and Abbot of Wat Lanka Kosomaram Phnom Penh, held in Chelmsford, Massachusetts United States of America on Saturday the 2nd Waxing Moon of Jeṭṭha, year of the Dragon, Buddhist Era 2568 equivalent to June 8, A.D.2024
ថ្ងៃទី១៖ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដត្រៃរតនារាម ក្រោមអធិបតីភាពសម្ដេចព្រះធម្មលិខិត បណ្ឌិត ចន្ទនត្ថេរោ សៅរ៍ ចន្ទថុល្ល រាជាគណៈថ្នាក់ឯក ឧត្ដមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ដលង្កាព្រះកុសុមរាម រាជធានីភ្នំពេញ ប្រារព្ធនៅទីក្រុងឆេមស្វឺត រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា គ្រិស្ដសករាជ ២០២៤
Day 1: Wat Trairatanaram’s Vihara Sima Consecration Ceremony, Presided by Bhikkhu Samdech Dr. Candanatthero Sao Chanthol, Supreme Advisor to the Maha Nikaya (Buddhist Institute) of Cambodia and Abbot of Wat Lanka Kosomaram Phnom Penh, held in Chelmsford, Massachusetts United States of America on Friday the 1st Waxing Moon of Jeṭṭha, year of the Dragon, Buddhist Era 2568 equivalent to June 7, A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសិកា ប៉ុក យ៉ាត ជន្មាយុ ៧៨ឆ្នាំ យោគាវចរបដិបត្ដិសមាធិកម្មដ្ឋាន ក្រោមអធិបតីភាពព្រះភិក្ខុ ពុទ្ធសត្ថា គ្រូសមាធិកម្មដ្ឋាន និងជាអតីតព្រះចៅអធិការវត្ដពុទ្ធត្ថេរារាម, និងព្រះភិក្ខុ ឥន្ទជោតោ គ្រូសមាធិកម្មដ្ឋាន និងជាព្រះចៅអធិការវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ប្រារព្ធនៅមន្ទីរតម្កល់សព Boucher-O’Brien ទីក្រុង Easthampton និងឈាបនដ្ឋាន Springfield ទីក្រុង Springfield រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃព្រហស្បតិ៍ ៨រោច ថ្ងៃសីល ខែពិសាខ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា គ្រិស្ដសករាជ ២០២៤
Funeral Service of the late Upāsikā Yath Pok, Age 78, Meditation Practitioner, presided by Bhikkhu Buddhasatthâ, Meditation Instructor, former Abbot of Wat Buddhatheraram, and Bhikkhu Indajoto, Meditation Instructor, Abbot of Wat Kiryvongsa Bopharam, the Peace Meditation Center, held at the Boucher-O’Brien Funeral Home, Easthampton and Springfield Crematory, Springfield, Massachusetts on Thursday the 8th Waning Moon, Holy Day, of Vesākha, Buddhist Era 2568 equivalent to May 30, A.D.2024
ពិធីបុណ្យវិសាខបូជា ប្រារព្ធនៅវត្ដគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព ដើម្បីរម្លឹកថ្ងៃព្រះសម្មាសម្ពុទ្ទ ទ្រង់ប្រសូត ត្រាស់ដឹង និងយាងចូលមហាបរិនិព្វាន នៅថ្ងៃពុធ ១៥កើតពេញបូណ៌មី ថ្ងៃសីល ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា គ្រិស្ដសករាជ ២០២៤។
វិសាខបូជាជាពិធីបុណ្យដ៏សំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា។
Visakha Puja held at the Kiryvongsa Bopharam Buddhist Temple, the Peace Meditation Center to commemorate the three auspicious events of the Buddha: His Birth, Became the Awakened One (Enlightenment), and Mahaparinibbana (Passing or Death) on Wednesday the 15th Waxing Moon (Full Moon), Holy Day, of Vesākha, Year of the Dragon, Buddhist Era 2567 equivalent to May 22, A.D.2024.
Visakha Puja is an extremely important day in the Buddhist tradition.
ដំណឹងមរណភាព៖ ឧបាសិកា ប៉ុក យ៉ាត យោគាវចរបដិបត្ដិសមាធិកម្មដ្ឋាន ជន្មាយុ ៧៨ឆ្នាំ បានធ្វើមរណកាលនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា គ្រិស្ដសករាជ ២០២៤។
Upāsikā Yath Pok, age 78, passed away on Monday the 13th Waxing Moon of Vesākha, year of the Dragon, Buddhist Era 2567 equivalent to May 20, A.D.2024 in Easthampton, Massachusetts.
ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្ដខ្មែរបាលិលេយ្យ នឹងប្រារព្ធនៅថ្ងៃ ១៤រោច ខែជេស្ឋ ដល់ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ – ១៤ ខែកក្កដា គ្រិស្ដសករាជ ២០២៤
Khmer Palelai Buddhist Monastery’s Vihara Sima Consecration Ceremony on the 14th Waning Moon of Jeṭṭha to the 9th Waxing Moon of Āsāḷha, year of the Dragon, Buddhist Era 2568 equivalent to June 7 – 9, A.D.2024
ពិធីបុណ្យទក្ខិណានុប្បទានលោក ហេង មុនី ហៅ វណ្ណី ប្រារព្ធនៅវត្ដត្រៃរតនារាម ទីក្រុង North Chelmsford ក្រោមអធិបតីភាពព្រះភិក្ខុ សង្ឃបណ្ឌិតោព្រះមុនីរតនវង្ស និងជាព្រះចៅអធិការវត្ដត្រៃរតនារាម រដ្ឋម៉ាសាឈូសិត្ដស៍ នាថ្ងៃ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា គ្រិស្ដសករាជ ២០២៤
Transferring Merits Ceremony to the late Mr. Mony “Vanny” Heng held at Wat Trairatanaram, North Chelmsford, Massachusetts, presided by Bhikkhu Sanghapandito, Muniratanavangsa and Abbot of Wat Trairatanaram, on the 12 Waning Moon of Citta, Buddhist Era 2567 equivalent to May 5, A.D.2024, year of the Dragon
ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រារព្ធនៅវត្តគិរីវង្សាបុប្ផារាម អាស្រមសមាធិសន្ដិភាព នៅថ្ងៃ ៦កើត ខែចេត្រ ថ្ងៃវារៈវ័នបត ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២៤
Khmer New Year Festivity held at Wat Kiryvongsa Bopharam, the Peace Meditation Center, Leverett, Massachusetts on the 6th Waxing Moon of Citta, Year of the Dragon, Buddhist Era 2567 equivalent to April 14, AD.2024
ពិធីបុណ្យទក្ខិណានុប្បទានសីលវតី នួន សូនី ៣១ មីនា ២៥៦៧/២០២៤
Memorial Service for the late Upāsikā Sony Nuon on March 31, 2567/2024
ពិធីបុណ្យទក្ខិណានុប្បទានសីលវតី នួន សូនី ប្រារឰនៅវត្តពន្លឺពុទ្ធចក្ក ក្រោមអធិបតីភាពព្រះភិក្ខុ សមណត្ថេរ, ព្រះភិក្ខុ សុគន្ធធម្មោ, និងព្រភិក្ខុ វមលប្បញ្ញោ នាថ្ងៃ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា គ្រិស្ដសករាជ ២០២៤
Memorial Service for the late Upāsikā Sony Nuon held at the Glory Buddhist Temple, Lowell, Massachusetts United States of America, presided by Bhikkhu Samanathera, Bhikkhu Sugandhadhammo, and Bhikkhu Vimalapanno, on the 7th Waxing Moon of Phagguṇa, year of the Rabbit, Buddhist Era 2567 equivalent to March 31, A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសិកា នួន សូនី ជន្មាយុ ៩៤ឆ្នាំ ប្រារព្ធនៅថ្ងៃ ១៥កើត ពេញបូណ៌មី ថ្ងៃសីល ខែផល្គុន ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា គ.ស.២០២៤
Funeral Service of the late Upāsikā Sony Nuon, age 94, Meditation Practitioner, held at the Carpenter-Jenks Funeral Home & Crematory, West Warwick, Rhode Island, United States of America, presided by Bhikkhu Phalathero, Abbot of Wat Uddom Saharatanaram, Bhikkhu Agga Tinno of the Buddhist Center of New England, Bhikkhu Dhammatherapalo, Bhikkhu Ratanarakkhito, and Bhikkhu Sattha Muni, on Sunday the 15th Waxing Moon, Holy Day, of Phagguṇa, year of the Rabbit, Buddhist Era 2567 equivalent to March 24, A.D.2024
ពិធីបុណ្យឈាបនកិច្ចឧបាសិកា នួន សូនី មានព្រះភិក្ខុសង្ឃនិមន្ដចូលរួមជាអធិបតីចំនួន ៥វត្ដ៖ វត្ដធម្មិការាម វត្ដមណ្ឌលពុទ្ធសាសនាតំបន់នូឥង្គគ្លែន្ដ វត្ដធម្មឃោសនារាម វត្ដឧត្ដមសហរតនារាម និងវត្ដខ្មែរឡូវ៉េល ។
Funeral Service of the late Upāsikā Sony Nuon attended by the Buddhist monks from Wat Thormikaram, the Buddhist Center of New England, Wat Dhammaghosanaram, Wat Uddom Saharatanaram, and Wat Khmer Lowell.
ព្រះធម្មទេសនាសំដែងដោយ ព្រះធម្មវិបស្សនា កេតុធម្មោ សំ ប៊ុនធឿន
Dhamma talk by the late and renowned Cambodian Vipassana Buddhist Master Ven. Ketodhammo Som Bunthoeun.
Watch our shows on LTC – Channel 95
Broadcast hours | Fridays: 4 – 5 pm, 8 – 9 pm
Tuesdays 11 am - 12 pm
Email: templenewscast@yahoo.com
Phone: 978.853.9623
Website: templenews.org
Youtube: www.youtube.com/templenewstv